អ្នកគ្រូ តែ សុខលី ជាគ្រូបង្រៀនភាសាចិននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយសាខាទួលគោក បានធ្វើបទបង្ហាញអំពីទំនៀមទម្លាប់នានាដែលប្រជាជនចិននិយមធ្វើនៅថ្ងៃចូលឆ្នាំចិន។ ពិធីបុណ្យចូលឆ្នាំចិនដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំបំផុតនៅក្នុងប្រទេសចិន ហើយក៏ជាថ្ងៃសម្រាប់ការជួបជុំគ្រួសារផងដែរ។ មុនដល់ថ្ងៃចូលឆ្នាំចិនមកដល់ គ្រប់ក្រុមគ្រួសារទាំងអស់ចាប់ផ្ដើមបោសសម្អាតផ្ទះសម្បែង ទិញសំភារ:ចូលឆ្នាំ និងបិតពាក្យជូនពរផ្សេងៗដើម្បីទទួលបានសិរិសួស្ដីឆ្នាំថ្មីផងដែរ ។ មួយវិញទៀត ចំពោះបងប្អូនដែលរស់នៅទីឆ្ងាយតែងតែ ប្រញាប់ប្រញាល់ត្រឡប់មកស្រុកកំណើតវិញ ដើម្បីទទួលស្វាគមន៍ការមកដល់នៃឆ្នាំថ្មី។