លោក ឡាយ សុភា ជាប្រធាននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។
លោក សុភា បានចូលបម្រើការងារក្នុងមជ្ឈមណ្ឌលភាសា អេ អាយ អាយ តាំងពីឆ្នាំ២០០៦ ដែលនៅពេលនេះលោកជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង។ ចាប់តាំងពីបម្រើការងារ ក្នុងមជ្ឈមណ្ឌលភាសា អេ អាយ អាយ មក លោកត្រូវបានគេតំឡើងតួនាទីច្រើន ដូចជាពីគ្រូភាសាអង់គ្លេសក្រៅម៉ោង ទៅគ្រូភាសាអង់គ្លេសពេញម៉ោង ពីមន្ត្រីទំនាក់ទំនងអន្តរជាតិ និងមន្ត្រីរដ្ឋបាល TOEFL ទៅអនុប្រធាន សម្របសម្រួលកម្មវិធីសិក្សា ពីជាអនុប្រធានក្រុមប្រឹក្សាភិបាលសម្រាប់កិច្ចការអប់រំ ទៅនាយកសាខានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក ពីនាយកសាខានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក ទៅជាអនុប្រធាន និងចុងក្រោយនេះជាប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ នាពេលបច្ចុប្បន្ននេះ។
លោក សុភា មានបទពិសោធន៍ក្នុងវិស័យអប់រំជាប្រធានកម្មវិធីសិក្សាចាប់តាំងពីឆ្នាំ២០០១ មកម្ល៉េះ។ ក្នុងនាមជាប្រធានកម្មវិធីសិក្សាម្នាក់ គាត់ទទួលខុសត្រូវក្នុងការដឹកនាំសាលាទាំងមូល។ គាត់ទទួលជោគជ័យក្នុងការបង្កើត កម្មវិធីផ្លាស់ប្តូរបទពិសោធន៍សិក្សានៅមហាវិទ្យាល័យ Chichester ក្នុងចក្រភពអង់គ្លេស គាត់ជាមេប្រយោគសម្រាប់ការប្រឡង the Cambridge ESOL និងបានបង្កើតមជ្ឈមណ្ឌល ធ្វើតេស្តដែលមានការទទួលស្គាល់ សម្រាប់ការប្រឡង Anglia Examination Syndicate និង TOEFL iBT។
គាត់បានទៅរស់នៅសហរដ្ឋអាមេរិក និងទទួលបានការអប់រំនៅទីនោះតាំងតែពីគាត់អាយុ២ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្ននេះគាត់រស់នៅក្នុងរាជធានីភ្នំពេញជាមួយគ្រួសាររបស់គាត់។
អាស័យដ្ឋាន: ផ្ទះលេខ២៦ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (855) 23 959 666, (855) 77 217 700
អ៊ីម៉ែល:
info@aii.edu.kh
គេហទំព័រ:
www.aii.edu.kh