ការិយាល័យនាយកសាខា

ការិយាល័យនាយកសាខា

ម៉ានី ពិសិដ្ឋ

នាយកនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក

ជូនចំពោះ សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាលជាទីគោរព 

ខ្ញុំសង្ឃឹមថា សារនេះបានទៅដល់ លោក លោកស្រី ទាំងសុខសប្បាយ។ ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅដល់ លោក លោកស្រី ទាំងអស់គ្នា។

នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក យើងបានប្តេជ្ញាផ្តល់នូវការអប់រំប្រកបដោយគុណ ភាពខ្ពស់ និងបង្កើតបរិយាកាសសាលាមួយ ដែលធ្វើឱ្យមាតាបិតាមានមោទនភាព និងទំនុកចិត្ត សិស្សមានការបំផុសគំនិតក្នុងការរៀនសូត្រ ហើយគ្រូបង្រៀន និងបុគ្គលិកមានអារម្មណ៍ថា ត្រូវបានផ្តល់តម្លៃ និងកាគាំទ្រ។ យើងទាំងអស់គ្នា រួមគ្នាដើម្បីថែរក្សាសហគមន៍មួយដែលបានកសាងឡើង លើមូលដ្ឋាននៃការគោរព ការសហការ និងចំណង់ចំណូលចិត្តរួមសម្រាប់ការរីកចម្រើន។ 

ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានក្លាយជាផ្នែកមួយនៃសហគមន៍ដ៏អស្ចារ្យនេះ ហើយខ្ញុំសូមសន្យាថា និងបន្តរក្សាតម្លៃរបស់យើងក្នុងពេលជាមួយគ្នា ហើយខ្ញុំក៏ត្រៀមខ្លួនទទួលយកឱកាសថ្មីសម្រាប់ការ អភិវឌ្ឍ និងជោគជ័យផងដែរ។ ជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ពីំសំណាក់អាណាព្យាបាល បុគ្គលិកមានចិត្តខិតខំប្រឹងប្រែង និងសិស្សានុសិស្សមានភាពអត់ធ្មត់ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងនឹងអាចសម្រេចបាននូវ សមិទ្ធផលដ៏អស្ចារ្យដ៏គួរឱ្យកត់សម្គាល់ជាមួយគ្នា។ 

សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកខ្ញុំ ឬសមាជិកណាមួយនៃក្រុមការងារសិក្សា និងរដ្ឋបាលរបស់យើង ប្រសិនបើលោក លោកស្រី មានសំណួរ យោបល់ ឬកង្វល់ណាមួយ។ យើងនៅទីនេះដើម្បីធានាថា គ្រប់ៗរូបរីករាយជាមួយនឹងបទពិសោធន៍អប់រំដែលមានអត្ថន័យ និងផ្តល់ផលប្រយោជន៍ ហើយមតិកែលម្អរបស់ លោក លោកស្រី តែងតែត្រូវបានស្វាគមន៍ជានិច្ច។ 

ជាថ្មីម្តងទៀត ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក លោកស្រី ទាំងអស់គ្នាដោយភាពរីករាយ និងការប្តេជ្ញាចិត្តខ្ពស់។ សូមបន្តកសាងបរិយាកាសសិក្សាដែលផ្លាស់ប្តូរ និងជំរុញទឹកចិត្តនៅពេលដែលយើងចាប់ផ្តើមឆ្នាំសិក្សាថ្មីនេះ។

ដោយក្តីគោរព
ម៉ានី ពិសិដ្ឋ

នាយកសាខា
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក

ទំនាក់ទំនងយើង

អាស័យដ្ឋាន: ផ្ទះលេខ២៦ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ: (855) 77 217 700, (855) 16 849 123

អ៊ីម៉ែល: info@aii.edu.kh

គេហទំព័រ: www.aii.edu.kh

ចុះឈ្មោះឥឡូវនេះ