សិក្ខាសាលាស្តីពីកម្មវិធីភាសាអង់គ្លេសទូទៅសម្រាប់សិស្សកម្រិត១២

សិក្ខាសាលាស្តីពីកម្មវិធីភាសាអង់គ្លេសទូទៅសម្រាប់សិស្សកម្រិត១២

ផ្នត់គំនិតដែលខុសមួយនៃការបន្ដសិក្សានៅកម្រិតកម្មវីធីភាសាអង់គ្លេសទូទៅបន្ទាប់ពីបញ្ចប់ការសិក្សាពីកម្រិតកុមារទី១២ គឺសិស្សានុសិស្សតែងតែគិតថាពួកគេនឹងរៀនអ្វីដែលដដែលៗម្តងទៀត ដែលវាមិនមែនជាការគិតត្រឹមត្រូវនោះទេ។ ដូច្នេះសិក្ខាសាលាស្តីពី "ការណែនាំអំពីកម្មវិធីភាសាអង់គ្លេសទូទៅសម្រាប់សិស្សានុសិស្សកម្រិតកុមារទី១២" ត្រូវបានប្រារព្ធឡើងដើម្បីជម្រះរាល់ការយល់ច្រលំទាំងអស់។ វាបង្ហាញដល់សិស្សថាហេតុអ្វីបានជាពួកគេគួរបន្តសិក្សាជាមួយកម្មវិធីកម្មវីធីភាសាអង់គ្លេសទូទៅ វិធីសាស្រ្ដក្នុងការទទួលបានភាពជោគជ័យក្នុងកម្រិតកម្មវីធីភាសាអង់គ្លេសទូទៅ និងវិធីយកឈ្នះលើភាពលំបាកតាមផ្លូវទៅកាន់ភាពជោគជ័យរបស់ពួកគេ ព្រមទាំងណែនាំដំណាក់កាលនៃការសិក្សា និងសៀវភៅសិក្សាដែលគួរឱ្យចាប់អារម្មណ៍។

ជាមួយនឹងវិធីសាស្រ្ដ និងការណែនាំយ៉ាងដិតដល់ សិស្សានុសិស្សត្រូវបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបន្ដទៅកម្រិតបន្ទាប់ ក្រោយពីបានបញ្ចប់ការសិក្សាពីកម្មវិធីកុមារ។