ពិធីបុណ្យអុំទូក យើងគួរទៅទីណា និងរីករាយយ៉ាងដូចម្ដេចក្នុងឱកាសបុណ្យនេះ?

ពិធីបុណ្យអុំទូក យើងគួរទៅទីណា និងរីករាយយ៉ាងដូចម្ដេចក្នុងឱកាសបុណ្យនេះ?

ពិធីបុណ្យអុំទូក ដែលត្រូវបានគេស្គាល់ថាជា បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជាថ្ងៃឈប់សម្រាកជាតិរយៈពេលបីថ្ងៃក្នុងប្រទេសកម្ពុជា ដែលប្រារព្ធឡើងដើម្បីអបអរសាទរការបញ្ចប់រដូវវស្សា និងការចាប់ផ្តើមនៃរដូវប្រាំង ក៏ដូចជាការហូរត្រឡប់នៃខ្សែទឹកទន្លេសាប។ ពិធីបុណ្យនេះរួមមានការប្រណាំងទូក​នាគ​ដ៏អស្ចារ្យ កាំជ្រួច ក្បួនប្រទីបដែលតុបតែងដោយភ្លើងចម្រុះពណ៌ និងសកម្មភាពវប្បធម៌ដ៏រំភើបរីករាយជាច្រើនទៀត។ ប្រសិនបើអ្នកចង់ដឹងអំពីពិធីបុណ្យនេះ ខ្ញុំសូមណែនាំយ៉ាងមុតមាំឲ្យពិចារណាថា តើគួរទៅទីណា និងរីករាយយ៉ាងដូចម្ដេចក្នុងពិធីបុណ្យដ៏អស្ចារ្យនេះ។

មុនពេលប្រារព្ធពិធីបុណ្យ គឺចាំបាច់ណាស់ដែលត្រូវដឹង ឬរៀបចំផែនការទៅចូលរួម ឬកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ប្រពៃណីនេះ។ ទីកន្លែងដ៏ល្អបំផុតដើម្បីប្រារព្ធពិធីបុណ្យអុំទូក គឺពិតណាស់ រាជធានីភ្នំពេញ តាមបណ្តោយទន្លេសាប ក្បែរព្រះបរមរាជវាំង និងមាត់ទន្លេ ស៊ីសុវត្ថិ (Sisowath Quay)។ តាមគំនិតរបស់ខ្ញុំ នេះគឺជាកន្លែងដ៏ល្អណាស់។ រាជធានីនេះរៀបចំពិធីបុណ្យដ៏ធំបំផុតមួយក្នុងចំណោមពិធីបុណ្យធំៗទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ការប្រណាំងទូកដ៏ល្បីល្បាញលើទន្លេសាប ក្បួនទូកបណ្ដែតប្រទីប ការបាញ់កាំជ្រួច ការប្រគំតន្ត្រី និងពិធីសាសនាវប្បធម៌ (សំពះព្រះខែ អកអំបុក ជាដើម) គឺជារឿងដែលគួរតែសាកម្តង កុំឱ្យខកខានឱ្យសោះ។

ខេត្តសៀមរាប ក៏ជាជម្រើសដ៏ល្អមួយសម្រាប់ការសប្បាយរីករាយក្នុងពិធីបុណ្យផងដែរ។ ទោះបីជាការប្រារព្ធពិធីបុណ្យរបស់ខេត្តសៀមរាបមានទំហំតូចជាងនៅភ្នំពេញក៏ដោយ ក៏ខេត្តសៀមរាបផ្តល់ជូននូវមន្តស្នេហ៍បែបប្រពៃណីដែលលាយឡំជាមួយនឹងស្មារតីរីករាយនៃពិធីបុណ្យ។ ពិធីបុណ្យនេះរួមមានការប្រណាំងទូកនៅលើស្ទឹងសៀមរាប ការសម្តែងវប្បធម៌ ពិធីអកអំបុកនៅអង្គរវត្ត និងពិធីផ្សេងៗទៀតនៅក្នុងមហោស្រពនេះ។

ដើម្បីរីករាយក្នុងពិធីបុណ្យអុំទូកនៅប្រទេសកម្ពុជា ខ្ញុំសូមណែនាំឲ្យទៅកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប ឬកន្លែងផ្សេងទៀតដែលអ្នកចង់មើលការប្រណាំងទូកដ៏មានថាមពល និងចម្រុះពណ៌រីករាយជាមួយកាំជ្រួចនិងទស្សនាក្បួនបណ្ដែតប្រទីបដែលពោរពេញដោយពន្លឺដ៏ស្រស់ស្អាតដែលឆ្លុះបញ្ចាំងពីភាពរីករាយ និងសុភមង្គល។ ខ្ញុំក៏សូមណែនាំឲ្យចូលរួមក្នុងសកម្មភាពវប្បធម៌ផងដែរ។

សរុបមកពិធីបុណ្យអុំទូកគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដែលខ្ញុំចូលចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ហើយវាគឺជាឱកាសដ៏ល្អមួយដើម្បីទទួលបានបទពិសោធន៍រីករាយនៃពិធីបុណ្យនេះ ជាពិសេសប្រសិនបើអ្នកមានបំណងធ្វើដូច្នេះ។

និពន្ធដោយ៖ កួច គីមឡុង
សិស្សថ្នាក់ GEP 11 B-a, សាខា Aii ទួលគោក