ការប្រលង TOEFL ITP Mock Test ជាធម្មតាត្រូវបានធ្វើឡើងសម្រាប់សិស្សានុសិស្សនៃមជ្ឃមណ្ឌលភាសា អេ អាយ អាយ របស់យើងដែលចាប់ផ្តើមពី កម្រិតសិក្សាទី១០ ដល់ កម្រិតសិក្សាទី១២ ដើម្បីឲ្យសិស្សស្គាល់ពីទម្រង់តេស្ត TOEFL ITP ។ លើសពីនេះ វាក៏បានផ្តល់ឱ្យពួកគេនូវឱកាសមួយដើម្បីទទួលយកបទពិសោធន៍នៃការប្រលង TOEFL ITP ឲ្យដូចទៅនឹងការប្រឡងជាក់ស្តែង។ ជាមួយនឹងភាពសម្បូរបែបនៃការអនុវត្តតេស្តTOEFL នេះ សិស្សានុសិស្សនៃមជ្ឃមណ្ឌលភាសា អេ អាយ អាយ របស់យើង អាចបង្កើនទំនុកចិត្ត និងពិន្ទុរបស់ពួកគេបន្តិចម្តងៗ សិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេអំឡុងពេលអនុវត្តការប្រលង និងទទួលបានការចង្អុលបង្ហាញ ក៏ដូចជាមតិកែលម្អអំពីលទ្ធផលតេស្តដោយគ្រូរបស់ពួកគេបន្ទាប់ពីការប្រឡងហើយ។