ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គឺជាខួបលើកទី១៨ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងក្រុមហ៊ុនម៉េងលី ជេ គួច អេដ្យូខេសិន ក្នុងការផ្តល់នូវគុណភាពអប់រំដ៏ល្អបំផុតនៅកម្ពុជា។
វាមិនមែនគ្រាន់តែជាការប្រារព្ធខួបរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ តែក៏ជាថ្ងៃគម្រប់ខួបមហាគ្រួសារមួយដែលមានការសហការជាធ្លុងមួយដើម្បីភាពរីកចម្រើនរឹងមាំ និងសម្រេចបាននូវសមទ្ធផលដ៏អស្ចារ្យជាមួយគ្នា។
យើងសូមជូនពរឱ្យមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងក្រុមហ៊ុនម៉េងលី ជេ គួច អេដ្យូខេសិន ទទួលបានភាពជោគជ័យ និងវិបុលភាពបន្ថែមទៀត ជាមួយនឹងការគាំទ្រពីសំណាក់មាតា-បិតាសិស្ស និងសហគមន៍។