ថ្ងៃនេះយើងកំពុងបង្រៀនសិស្សរបស់យើង (Pre-kid 3A) ឱ្យចេះប្រើប្រាស់ឧបករណ៍ផ្ទះបាយដ៏ពិសេសមួយ គឺប្រដាប់វាយក្រឡុកស៊ុត។ គោលបំណងនៃសកម្មភាពនេះគឺដើម្បីអភិវឌ្ឍសម្ថភាពក្នុងការធ្វើចលនាឱ្យបានល្អ ការសម្របសម្រួលដៃ និងភ្នែក ក៏ដូចជាជំនាញប៉ាន់ស្មាន និងវាស់ស្ទង់។ ទាំងនេះគឺជាជំនាញដែលចាំបាច់សម្រាប់ការអភិវឌ្ឍរាងកាយ និងការយល់ដឹងរបស់កុមារ។