ទស្សនកិច្ចសិក្សា

ទស្សនកិច្ចសិក្សា

កម្មវិធីចុះទស្សនៈកិច្ចសិក្សានៃមជ្ឈមណ្ឌល ភាសា អេ អាយ អាយ គឺជាកម្មវិធីសាលាមួយដែលអនុញាតឱ្យក្មេងៗបង្កើននូវបទពិសោធ និងចំណេះដឹងតាមរយៈការលេងជាមួយនឹងសកម្មភាពចំរុះផ្សេងៗ។ ពួកគាត់ទទួលបានបទពិសោធក្នុងការធ្វើដំណើររួមគ្នាជាមួយមិត្តភ័ក្រ្ត និងអ្នកគ្រូលោកគ្រូរបស់ពួកគាត់ទៅកាន់ទីកន្លែងមួយដែលនៅក្រៅសាលា។ ព្រមគ្នានេះដែរវាផ្ដល់ឱ្យពួកគាត់មានអារម្មណ៍ខុសប្លែកពីធម្មតាហើយក៏មានឱកាសក្នុងការយល់ដឹងបន្ថែមទៀតតាមរយៈការមើលឃើញ ការស្ដាប់ និងការលេងជាមួយសកម្មភាពផ្សេងៗនៅខាងក្រៅ។