នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៣ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា ទួលគោកបានប្រារពកម្មវិធី កិច្ចពិភាក្សា បើកចំហរនៅសាខារបស់ ខ្លួនជាលើកទីមួយ។
កិច្ចពិភាក្សា បើកចំហរគឺជាការប្រជុំប្រចាំត្រីមាសរវាងលោកគ្រូអ្នកគ្រូនិងគណៈគ្រប់គ្រងសាលាដើម្បីពិភាក្សានិងចែករំលែកការព្រួយបារម្មណ៍អំពីសាលារបស់យើងនៅក្នុងត្រីមាស ទើបពួកយើងអាចពង្រឹងគុណភាពក្នុងការផ្ដល់សេវាកម្មឲ្យបានល្អពីមួយត្រីមាសទៅមួយត្រីមាស។
កម្មវិធីនេះអនុញ្ញាតឲ្យយើងបានផ្ដោតសំខាន់ទៅលើវឌ្ឍនភាពរបស់យើងផ្ទាល់។