វគ្គបណ្ដុះបណ្ដាលគ្រូថ្មី: "ប្រព័ន្ធកត់ត្រាតាមដានការសិក្សា និងវិធីសាស្ត្រក្នុងការផ្តល់ការគាំទ្របន្ថែមដល់សិស្ស"

វគ្គបណ្ដុះបណ្ដាលគ្រូថ្មី: "ប្រព័ន្ធកត់ត្រាតាមដានការសិក្សា និងវិធីសាស្ត្រក្នុងការផ្តល់ការគាំទ្របន្ថែមដល់សិស្ស"

"សិស្សត្រូវការគ្រូដ៏អស្ចារ្យ។ ហើយគ្រូបង្រៀនសាកសមនឹងទទួលបានការគាំទ្រដែលពួកគេត្រូវការដើម្បីក្លាយជាគ្រូបង្រៀនដ៏អស្ចារ្យម្នាក់"។ - លោក Bill Gates

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលភាសាឈានមុខគេក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាផ្តល់ការគាំទ្រដល់គ្រូបង្រៀនរបស់យើង ហើយការវិនិយោគលើការអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បង។

ដើម្បីផ្តល់ជំនួយដល់គ្រូថ្មីរបស់យើង ឲ្យយល់ច្បាស់អំពីប្រព័ន្ធអប់រំ ស្របតាមស្តង់ដារ និងតម្រូវការរបស់សាលា យើងបានផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនដល់គ្រូបង្រៀនរបស់យើង រួមទាំងវគ្គបណ្តុះបណ្តាលនេះផងដែរ ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក ដោយផ្តោតលើ របៀបប្រើប្រាស់ប្រព័ន្ធកត់ត្រាតាមដានការសិក្សារបស់សិស្ស និង ផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាពដល់សិស្សដើម្បីទទួលបានលទ្ធផលសិក្សាកាន់តែប្រសើរឡើង។