ការចូលរួមប្រជុំប្រធាន និងអនុប្រធានថ្នាក់

ការចូលរួមប្រជុំប្រធាន និងអនុប្រធានថ្នាក់

សូមស្វាគមន៍ចំពោះការចូលរួមប្រជុំប្រធាន និងអនុប្រធានថ្នាក់នៅមជ្ឈមណ្ឌលភាសាអេ អាយ អាយ សាខាទួលគោក។ ការប្រជុំនេះបានប្រព្តឹត្តិទៅនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ ដែលជាការតម្រង់ទិសដើម្បីភាពជាអ្នកដឹកនាំនៅថ្ងៃអនាគត។ ការប្រជុំនេះបានបណ្ដុះជំនាញភាពជាអ្នកដឹកនាំប្រកបដោយភាតរភាព និងជាវេទិកាមួយផ្ដល់វិធីសាស្រ្ដក្នុងការដឹកនាំមិត្តរួមថ្នាក់។

ព្រឹត្តិការណ៍ប្រចាំវគ្គសិក្សានីមួយនិងសកម្មភាពក្រៅថ្នាក់ផ្សេងៗទៀតអាចជួយសិស្សានុសិស្សឱ្យអភិវឌ្ឍសីលធម៌របស់ពួកគេដើម្បីក្លាយជាធនធានល្អ។ គណៈគ្រប់គ្រងសាលាសូមជូនពរឱ្យប្រធាន និងអនុប្រធានថ្នាក់ទាំងអស់អាចដឹកនាំមិត្តរួមថ្នាក់របស់គេដោយជោគជ័យ។