កម្មវិធីចែករំលែកបទពិសោធន៍ពីសិស្សចាស់ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក

កម្មវិធីចែករំលែកបទពិសោធន៍ពីសិស្សចាស់ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក ពិតជាមានមោទនភាពយ៉ាងខ្លាំងដែល អតីតសិស្សចាស់គឺ កញ្ញា កៃ គង់តារារ័ត្ន ដែលបានចែករំលែកបទពិសោធន៍ពីការរីកចម្រើន និងភាពជោគជ័យរបស់ខ្លួន ដែលធ្លាប់ឆ្លងកាត់ ទៅកាន់មិត្តរួមសាលា ដោយបង្ហាញថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii Language Center) បានជួយនាងឲ្យក្លាយជាមនុស្សម្នាក់ ដូចសព្វថ្ងៃនេះ។ 

សិស្សចាស់ម្នាក់នេះពិតជាមានក្តីរីករាយ​ និងរំភើបយ៉ាងខ្លាំង ដែលបានចែករំលែកបទពិសោធន៍របស់ ខ្លួន ទៅកាន់សិស្សប្អូន ឱ្យខិតខំរៀន ចេះអត់ធ្មត់ជាមួយការសិក្សា នោះទើបទទួលបាននូវភាពជោគ ជ័យទៅថ្ងៃអនាគត។

ទាំងនេះគឺជាការចែករំលែកបទពិសោធន៍ដ៏មានអត្ថន័យ និងចងចាំមិនភ្លេច វាបានជួយបង្ហាញផ្លូវ ដល់អ្នកជំនាន់ក្រោយៗទៀតផងដែរ៕