កម្មវិធីចែករំលែកបទពិសោធន៍របស់អតីតសិស្សនៅមជ្ឈមណ្ឌលភាសា អេ​ អាយ​ អាយ​ សាខាទួលគោក

កម្មវិធីចែករំលែកបទពិសោធន៍របស់អតីតសិស្សនៅមជ្ឈមណ្ឌលភាសា អេ​ អាយ​ អាយ​ សាខាទួលគោក

យើងពិតមានមោទនភាពយ៉ាងខ្លាំងដែលបានទទួលស្វាគមន៍អតីតសិស្សដ៏ឆ្នើមរបស់យើង លោក បញ្ញរ័ត្ន សុខន។ ចាប់ផ្តើមពីសិស្សពូកែក្នុងថ្នាក់ រហូតក្លាយជាតំណាងកម្ពុជា លើឆាកអន្តរជាតិ រួមទាំងកម្មវិធីនៅអង្គការសហប្រជាជាតិ 🌍។

គាត់បានឈ្នះពានរង្វាន់ជាច្រើនពីកម្មវិធីប្រកួតប្រជែងផ្សេងៗ រហូតដល់ការថ្លែងសុន្ទរកថាជាផ្លូវការតំណាងឲ្យប្រទេសកម្ពុជានៅបរទេស ប្រវត្តិរបស់លោកជាប្រភពជំរុញនិងលើកទឺកចិត្តដល់សិស្សានុសិស្សបច្ចុប្បន្នរបស់យើង​ តាមរយៈវគ្គចែករំលែកពិសេសមួយក្រោមប្រធានបទ "គន្លឹះក្នុងការបង្កើនទំនុកចិត្ត និងការកំណត់គោលដៅសម្រាប់យុវជន" 🎯

វាជាជំនួបដ៏មានអត្ថន័យ និងចងចាំមិនភ្លេចមួយ! អរគុណសម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ និងការបង្ហាញផ្លូវដល់អ្នកជំនាន់ក្រោយ!