មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាស្ថាប័នឈានមុខគេក្នុងវិស័យអប់រំ ទើបតែបានរៀបចំកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូថ្មីរបស់ខ្លួន។ កម្មវិធីនេះប្រារព្ធឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីភ្ញៀវសំខាន់ៗមកពីគណៈគ្រប់គ្រងសាលាដូច លោកប្រធាននិងអនុប្រធាន មជ្ឈមណ្ឌលភាសា អេ អាយ អាយ។
គោលបំណងចម្បងនៃជំនួបនេះគឺផ្តល់ការណែនាំដល់លោកគ្រូ អ្នកគ្រូថ្មីអំពីក្រមសីលធម៌ និងគុណតម្លៃដែល Aii ប្រកាន់ខ្ជាប់ និងផ្តល់ការគាំទ្រក្នុងឆ្នាំដំបូងៗរបស់ពួកគេនៅសាលា។ កម្មវិធីនេះបានចាប់ផ្តើមជាមួយនឹងការណែនាំខ្លីៗអំពីប្រព័ន្ធរបស់សាលា ដើម្បីធានាថាលោកគ្រូ អ្នកគ្រូថ្មីទទួលបានការយល់ដឹងច្បាស់លាស់អំពីក្របខ័ណ្ឌអប់រំរបស់សាលា។
លោកឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានថ្លែងអំណរគុណចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ។ លោកបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ដែលលោកគ្រូ អ្នកគ្រូក្នុងការអប់រំសិស្សានុសិស្សលើផ្នត់គំនិត និងការរួមចំណែកលើបេសកកម្មរបស់ស្ថាប័នក្នុងការផ្តល់ការអប់រំភាសាបរទេសប្រកដោយគុណភាព។
ពិធីជួបសំណេះសំណាលនេះ មិនត្រឹមតែជាស្វាគមន៍ និងការណែនាំជាផ្លូវការដល់លោកគ្រូ អ្នកគ្រូថ្មីអំពីសហគមន៍ Aii ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការស្វែងយល់ពីគ្នាក្នុងចំណោមលោកគ្រូ អ្នកគ្រូថ្មីៗទៀតផង។ វាក៏បានផ្តល់ឱ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់ដឹកនាំសាលាដែលអាចជួយសម្រួលដល់ការឡើងកាន់តួនាទីថ្មីរបស់ពួកគេ។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បន្តការប្តេជ្ញាផ្តល់ការអប់រំប្រកបដោយឧត្តមភាព ហើយជំនួបជាមួយលោកគ្រូ អ្នកគ្រូថ្មីនេះជាសក្ខីភាពមួយក្នុងការគាំទ្រឥតឈប់ឈររបស់ខ្លួនចំពោះគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈរបស់ពួកគេ៕