ក្នុងជំនាន់បច្ចេកវិទ្យាទំនើបនេះ ការមានជំនាញនិយាយភាសាអង់គ្លេសបានល្អមិនគ្រប់គ្រាន់ក្នុងការបញ្ចូនសាររបស់អ្នកទៅកាន់ទស្សនិកជនប្រកបដោយប្រសិទ្ធភាពនោះទេ។ ការធ្វើបទបង្ហាញដោយប្រើស្លាយ គឺជាឧបករណ៍ទំនាក់ទំនងដោយមើលឃើញដ៏មានប្រសិទ្ធភាពមួយ ដែលជួយអ្នកធ្វើបទបង្ហាញ រក្សាការយកចិត្តទុកដាក់របស់អ្នកទស្សនា។ ការរៀបចំស្លាយបានល្អ បំពេញបន្ថែមនូវជំនាញធ្វើបទបង្ហាញរបស់អ្នក ឲ្យឡើងដល់កម្រិតខ្ពស់មួយ។