ការិយាល័យនាយិកាសាខា

ការិយាល័យនាយិកាសាខា

ផាន់ គីមហុង

នាយិកា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក

សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាលជាទីគោរព!

ខ្ញុំសង្ឃឹមថាសារនេះជាការដាស់តឿនដ៏ល្អមួយទៅកាន់អ្នករាល់គ្នា។ ខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអ្នកទាំងអស់គ្នា។

ខ្ញុំពិតជាមានសេចក្តីរំភើបព្រមទំាងការស្វាគមន៍ដ៏កក់ក្តៅបំផុតទៅដល់អ្នកទំាងអស់គ្នាថា៖ មជ្ឈមណ្ឌលភាសា Aii សាខាទួលគោកនាពេលកន្លងមកយើងតែងតែខិតខំផ្តល់នូវការអប់រំមួយដែលប្រកបដោយគុណភាពខ្ពស់ ព្រមទំាងជាទីកន្លែងដែលផ្តល់នូវបរិយាកាសដល់សិស្សានុសិស្សគ្រប់រូបអាចទទួលបាននូវការរីកចម្រើនខាងបញ្ញាស្មារតី ក៏ដូចជាសង្គមមួយដែលមានភាពលូតលាស់។ ខ្ញុំពិតជាមានមោទនភាពដែលបានក្លាយទៅជាផ្នែកមួយនៃសហគមន៍មួយនេះ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការចូលរួមរក្សានូវតម្លៃ ព្រមទំាងឱកាសថ្មីៗក្នុងការអភិវឌ្ឍន៏ដើម្បីឲ្យកាន់តែរីកចម្រើនឥតឈប់ឈរ។ 
 
ព្រមជាមួយនោះយើងនឹងសម្រេចបាននូវព្រឹត្តការណ៍ដ៏អស្ចារ្យមួយជាមួយគ្នា ខ្ញុំពិតជារំភើបចំពោះដំណើរដ៏អស្ចារ្យនេះនាពេលខាងមុខ ដោយមានការគំាទ្រពីសំណាក់មាតាបិតាអ្នកអាណាព្យាបាល ការប្តេជ្ញាចិត្តរបស់បុគ្គលិក នឹងភាពខ្នះខ្នែងខិតខំរបស់សិស្សគ្រប់រូប។ 

សូមមេត្តាកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់យើងខ្ញុំ ឬក៏បុគ្គលិកផ្នែករដ្ឋបាលដទៃទៀតជាសំនួរ ឬក៏បញ្ហាផ្សេងៗទៀត ព្រោះយើងនឹងនៅទីនេះដើម្បីជួយជាគំនិតយោបល់ទៅដល់អ្នកអាណាព្យាបាលគ្រប់រូប។ 

ជាចុងក្រោយខ្ញុំសូមធ្វើការស្វាគមន៍ជាថ្មីម្តងទៀតជូនចំពោះអ្នករាល់គ្នាព្រមដោយការប្តេជ្ញាចិត្តរួមគ្នាបង្កើតនូវបរិយាកាសសិក្សាដ៏រីករាយនាក្នុងឆ្នំាសិក្សាថ្មីនេះ។

ដោយក្តីគោរព,

ផាន់ គីមហុង
នាយិកាសាខា នៃមជ្ឈមណ្ឌលភាសា អេ អាយ  អាយ សាខាទួលគោក