ការគាំទ្រសម្រាប់សិស្ស

ការគាំទ្រសម្រាប់សិស្ស

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជឿជាក់ថាសិស្សទាំងអស់សុទ្ឋតែមានសក្តានុពលហើយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានតួនាទីសំខាន់ក្នុងការបញ្ចេញនូវសក្តានុពលទាំងនោះ។ ដូច្នេះហើយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្កើតកម្មវិធីប្រឹក្សាយោបល់ចំនួនពីរសម្រាប់សិស្សដើម្បីជួយសម្របសម្រួលការសិក្សា និងផ្តល់ភាពជោគជ័យក្នុងជីវិតសិក្សា និងវិជ្ជាជីវៈពេញមួយជីវិតរបស់ពួកគេ។

១) ការប្រឹក្សាយោបល់ផ្នែកការងារ និងជំនាញនៅមហាវិទ្យាល័យ

បច្ចុប្បន្ននេះ ការអប់រំនៅមហាវិទ្យាល័យគឺជាច្រកផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរកាន់តែប្រសើរក្នុងជីវិត។ សិស្សភាគច្រើនរំពឹងថា ពួកគេនឹងទទួលបានការអប់រំខ្ពស់ ប៉ុន្តែពួកគេទាន់ទទួលបានការគាំទ្រ និងការតម្រង់ទិសគ្រប់គ្រាន់ដែលពួកគេត្រូវការដើម្បីត្រៀមខ្លួនចូលមហាវិទ្យាល័យដែលអាចនាំទៅរកភាពជោគជ័យនៅក្នុងការកំណត់ជំនាញវិជ្ជាជីវៈនោះទេ។ កម្មវិធីប្រឹក្សាយោបល់ផ្នែកការងារ និងជំនាញនៅមហាវិទ្យាល័យមានគោលបំណងជួយសិស្សអោយចេះជ្រើសរើសជំនាញ និងការសិក្សាកាន់តែប្រសើរ។ លើសពីនេះទៅទៀត កម្មវិធីផ្តល់ជូននូវព័ត៌មានស្តីពីការផ្តល់វគ្គសិក្សា ជម្រើសអាជីព ប្រភេទនៃការបណ្តុះបណ្តាលវិជ្ជាជីវៈដែលជោគជ័យនៅកន្លែងធ្វើការ និងឱកាសផ្សេងៗដែលសិស្សានុសិស្សចាប់អារម្មណ៍។

ការផ្តល់ប្រឹក្សាយោបល់ពីសាលា

នៅក្នុងសង្គមសហសម័យនេះ យុវវ័យត្រូវបានជំរុញដោយកត្តាសង្គមជាច្រើនដូចជា ប្រព័ន្ធផ្សព្វផ្សាយ ជីវិតគ្រួសារ និងការគៀបសង្កត់ពីសង្គមដែលធ្វើឱ្យពួកគេបាត់បង់ឬធ្លាក់ក្នុងអន្ទាក់នៃជំងឺផ្លូវចិត្ត។ លើសពីនេះ ក្នុងនាមជាសិស្ស ពួកគេជួបប្រទះទាំងភាពសប្បាយរីករាយ ភាពតានតឹង ឬ អាចជួបផលវិបាកជាច្រើនដែលជះឥទ្ធិពលដល់ការសិក្សា និងការចូលរួមសង្គមរបស់ពួកគេ។ ការប្រឹក្សាយោបល់ក្នុងសាលាផ្តល់ជូនសិស្សានុសិស្សនូវអ្វីដែលពួកគេត្រូវការដើម្បីទទួលបានភាពជោគជ័យក្នុងនាមជាសិស្សនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។

ការប្រឹក្សាយោបល់ស្តីពីកម្មវិធីសិក្សា

ការប្រឹក្សាយោបល់ផ្នែកអប់រំផ្តោតសំខាន់លើការសម្របសម្រួលដល់លទ្ឋផលសិក្សា។ សេវាកម្មដែលផ្តល់ជូនរួមមាន៖

 • ជំនាញក្នុងការសិក្សា
 • ការគ្រប់គ្រងពេលវេលា
 • ជំនួយខាងផ្នែកបច្ចេកវិទ្យា
 • ការប្រឹក្សាលើការផ្អាក ឬ ព្យួរការសិក្សា
 • ការចាប់ផ្តើមការសិក្សាថ្មី
 • ប្រព័ន្ធប្រឹក្សាជាមួយគ្រូ / បុគ្គលិក
 • ការផ្លាស់ប្តូរជំនាញ
 • ជំនាញនៃការសិក្សានៅមហាវិទ្យាល័យ
 • ការបកស្រាយវាយតម្លៃនៃការសិក្សា
 • ការបកស្រាយពីផលប៉ះពាល់នៃការបោះបង់ការសិក្សា

ការប្រឹក្សាយោបល់ផ្នែកការងារ

ការប្រឹក្សាយោបល់ផ្នែកការងារអាចជួយឱ្យសិស្សកំណត់យកជំនាញ និងអាជីពដែលពួកគេពេញចិត្ត។ សេវាកម្ម និងធនធានរួមមាន៖

 • ការធ្វើផែនការការងារជាលក្ខណៈបុគ្គល
 • ការវាយតម្លៃផ្នែកការងារ
 • ព័ត៌មានអំពីផែ្នកអប់រំផេ្សងៗ
 • ភាពមិនច្បាស់លាស់ក្នុងការធ្វើអ្វីមួយ
 • ការកំណត់គោលដៅសម្រាប់សិស្សគ្រប់កម្រិត

២) ការប្រឹក្សាផ្ទាល់ខ្លួន

ការផ្តល់ប្រឹក្សាផ្ទាល់ខ្លួនត្រូវបានផ្តល់ជូនដើម្បីជួយដល់សិស្សដែលមានបញ្ហាផ្ទាល់ខ្លួនដែលអាចរំខានដល់ការសិក្សា។ សេវាកម្មរួមមាន

 • ជំនាញដោះស្រាយបញ្ហា
 • ការគ្រប់គ្រងវិបត្តិ/ការធ្វើអន្តរាគមន៍ផ្សេងៗ
 • ការផ្លាស់ប្តូរជីវិត
 • ការប្រឹក្សាយោបល់ជាមួយភ្នាក់ងារសហគមន៍
 • ភាពជឿជាក់ និង ប្រាកដនិយម
 • ការបៀតបៀនផ្លូវភេទ

ទំនាក់ទំនងយើង

អាស័យដ្ឋាន: ផ្ទះលេខ២៦ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ: (855) 23 959 666, (855) 77 217 700

អ៊ីម៉ែល: info@aii.edu.kh

គេហទំព័រ: www.aii.edu.kh

ចុះឈ្មោះឥឡូវនេះ